- Get link
- X
- Other Apps
- Get link
- X
- Other Apps
ស្មាមញញឹម គឺជា ភាសា និង មធ្យោបាយ ដ៏ប្រសើរក្នុងការប្រាស្រ័យ ទាក់ទងគ្នា ជាសញ្ញាណ ដែលងាយទទួលយក ដោយភាពវិជ្ជមាន ពេលខ្លះ វាជួយដោះស្រាយ បញ្ហាជាច្រើន តាមរយះ ស្មាមញញឹមនេះឯង។ ការញញឹម ទៅកាន់មនុស្សម្នាក់ បើទោះ មិនធ្លាប់មានទំនាក់ទំនង និង គ្នាជិតដិតក៏ដោយ ក៏ម្ខាងទៀត ដែលទទួលបាននូវ ស្មាមញញឹមពីយើង គេនិងញញឹមតប ក្នុងភាគរយខ្ពស់ ហើយតាមរយះ ស្មាមញញឹម ដែលជាវិធីសាមញ្ញនេះ ទំនាក់ទំនង ក៏ត្រូវបាន គេបង្កើតឡើង អាចនិងរហូតឈាន ដល់ភាពស្និទ្ធស្មាល។
រីឯ ភាពស្ងៀមស្ងាត់ គឺជា លក្ខណៈមនោរម្មណ៏ និង មធ្យោបាយមួយផងដែរ ក្នុងការប្រមូលផ្តុំនូវថាមពល ត្រង់ត្រាប់ស្តាប់អោយបានជាក់ច្បាស់ មុននិងធ្វើការប្រតិកម្មតបទៅនឹងបញ្ហាណាមួយ។ គេធ្លាប់ពោលថា "និយាយច្រើន ខុសច្រើន ឬ រស់ដោយសារមាត់ ស្លាប់ក៏ដោយសារមាត់" មូលហេតុគឺការនិយាយបូបាច់ច្រើនហួសព្រំដែន រហូតខ្វះការគិតពិចារណា និង មិនបានគិតដិតដល់ មុននិងតបទៅនិងស្ថានភាពណាមួយនោះ បណ្តាលទៅជាកំហុសឆ្គងទៅវិញ អាស្រ័យហេតុនេះ ពេលខ្លះយើងត្រូវការ ភាពស្ងប់ស្ងៀមជាចាំបាច់ ដើម្បីក្តោបក្តាប់រឿងរ៉ាវច្បាស់លាស់ និងឆ្លើយតបចំនុច។
ពេលខ្លះ គ្រាន់តែនៅឲ្យស្ងៀម ហើយញញឹម គឺគ្រប់គ្រាន់ហើយ។ ហើយពេលដែលអ្នក រក្សាភាពស្ងៀមស្ងាត់ របស់អ្នកបាន នោះគ្មាននរណាមកវាយប្រហារលើអ្នកបានទេ។