អ្វីជា ជំនាញទន់ (Soft Skill) ?  អ្វីជា ជំនាញ​រឹង (Hard Skill) ?​

ជំនាញ ទន់  (Soft Skill)  គឺ​​  ជា ​​ជំនាញ​ មួយ ​ដែល មាន​ លក្ខណៈ ​ជា ​សិល្បៈ នៃ ​ការ ធ្វើ​ អ្វី មួយ​ ប្រកប ដោយ​ ភាព ​ច្នៃ ប្រឌិត និង ​ជា ​លក្ខណៈ ​ចិត្ត សាស្ត្រ ដែល ​សំដៅ ​ទៅ លើ​ ឥរិយាបថ ​របស់ ​មនុស្ស រាប់ ទាំង​ ការ ទំនាក់ ទំនង ​, ការ ដឹក នាំ​,  ការ ចរចារ​, ការលើកទឹកចិត្ត​,  ការគ្រប់គ្រង​ពេលវេលា  និង ​គ្រប់គ្រង​អារម្មណ៍ ជាដើម​។  ជំនាញ​នេះ ពិបាក​ក្នុងការ​បណ្តុះបណ្តាល  និង​មិន​ងាយ​ក្នុងការ​ចាប់យក​ ចំណេះដឹង​ទាំង​នេះឡើយ  ពីព្រោះ​វា​ជា​លក្ខណៈ​អ​រូបិយ  និង​ចិត្តសាស្ត្រ ហើយ​អាស្រ័យ​ទៅតាម ​ចរិតលក្ខណៈ​របស់​បុគ្គ​ល​ម្នាក់ៗ​ទៀតផង​។



ជំនាញ​រឹង  (Hard Skill)  ជា​ជំនាញ​មួយ​ ដែលមាន​លក្ខណៈ​ជា​ឯកទេស  ឬ ​ជា​លក្ខណៈ​បច្ចេកទេស  និង​វិជ្ជាជីវៈ​មួយ​ច្បាស់លាស់  ដូចជា​ជំនាញ​ជុស​ជុល​ម៉ាស៊ីន​,  ជំនាញ​កុំព្យូទ័រ​,  អក្សរសាស្ត្រ​អង់គ្លេស​,  គណនេយ្យ​, ហិរញ្ញវត្ថុ​, សេដ្ឋកិច្ច និង​ច្បាប់​។​ល​។  ជំនាញ​នេះ  ងាយស្រួល​ក្នុងការ​បណ្តុះបណ្តាល  និង​ងាយស្រួល​ក្នុងការ​ចាប់យក ​ចំណេះដឹង​ទាំងនោះ  ព្រោះ​វា​ជា​លក្ខណៈ​ទ្រឹស្តី​ច្រើនជាង​។

ប្រភព៖ ThmeyThmey.com