- Get link
- X
- Other Apps
- Get link
- X
- Other Apps
ប្រសិនបើ អ្នកចង់ធ្វើឱ្យ ជីវិតមានភាពល្អប្រសើរ ការលើកទឹកចិត្តខ្លួនឯង គឺ ជាការសំខាន់ណាស់។ អ្នកត្រូវតែ ដឹងអំពីរបៀប ដើម្បីលើកទឹកចិត្តខ្លួនឯង និង អាចរក្សាស្មារតី របស់អ្នកឱ្យខ្ពស់ មិនថាក្នុងស្ថានភាព ឬ ស្ថានការណ៍ យ៉ាងណានោះទេ។ នោះគឺជា មធ្យោបាយ តែមួយគត់ ដើម្បីទទួលបាន ឆន្ទៈ និង កំលាំងចិត្ត ដែលអ្នកត្រូវការ ដើម្បីយកឈ្នះលើការលំបាកនានា។ លោកអ្នក ដែលធ្លាក់ទឹកចិត្ដ នៅពេលមានការពិបាក នោះប្រាកដជាបាត់បង់ និង បរាជ័យ មុនការ ប្រយុទ្ធចប់ បាត់ទៅហើយ មានន័យថា មិនទាន់និង ធ្វើសកម្មភាពផង តែអ្នកបែរជាគិតទុកនូវលទ្ធផល មួយដែលមិនសមប្រកបទៅហើយ។ ដូច្នេះ សំណួរ គឺ ថា តើអ្នកជម្រុញ លើកទឹកចិត្ត ខ្លួនឯង ដោយរបៀបណា? ខាងក្រោមនេះជាគន្លឹះជាច្រើនដែលគួររកស្វែងយល់ និង មានប្រសិទ្ធិភាពក្នុងការអនុវត្តដោយខ្លួនអ្នក៖
១. ត្រូវរកអោយឃើញនូវមូលហេតុ៖
ប្រសិនបើអ្នកជួបនូវបញ្ហា ដែលលំបាក ហើយ អ្នកស្ទើរតែចុះចាញ់ អ្នកគួរនឹកឡើងវិញ តើអ្នកធ្វើនេះ ដើម្បីអ្វី ហើយអ្នកគួរ ចុះចាញ់ពេលនេះឬ? អ្នកគួររៀនសួរខ្លួនឯង អោយបានច្រើន តើហេតុអ្វីចាប់ផ្តើម តើវាសម្រេចហើយ ឬ នៅ? តែយ៉ាងណាមិញមិនមែន គ្រប់តែរឿងត្រូវបន្ត សួរខ្លួនឯង ទាំងច្បាស់ណាស់ ១០០ភាគរយ គឺ មិនកើតឡើង ឧទាហរណ៏ រឿងស្នេហាជាដើម ព្រោះបើទោះ យើងព្យាយាម បានសម្រេច តែស្នាមរបួស នឹងនៅ លងបន្លាចយើងជានិច្ច។
២. ត្រូវមានក្តីសុបិន្ត កាន់តែធំ កាន់តែល្អ៖
គួរបង្កើតក្តីសុបិន្តសម្រាប់ខ្លួនឯង យ៉ាងតិចមួយ ព្រោះ មនុស្សដែល នៅដោយ មានក្តីសុបន្តិ ជាមូលហេតុមួយ សម្រាប់អោយពួកគេ នៅឈរតតាំង និង បញ្ហា មិនងាយបោះបង់ ឬ ប្រាសចាកចេញឆ្ងាយពី គោលដៅជីវិត របស់គេនោះឡើយ។ បើក្តីសុបិន្តនោះ កាន់តែធំ ធ្វើអោយគេឆ្លងកាត់ នូវការងារដែលជា ក្តីសុបន្តិ(តូចៗ) របស់អ្នកដ៏ទៃ ជាច្រើនផងដែរ។
៣.ផ្តល់ឳកាសម្តងទៀតដល់ខ្លួនឯង៖
មិនមែនគ្រប់ភារកិច្ច ការអនុវត្ត ឬ សកម្មភាពដែលដាក់ទៅតែងតែ ទទួលបានជោគជ័យនោះទេ បើទោះជា មានផែនការជាក់លាក់យ៉ាងណាក៏ដោយ។ ដូចគេថា មនុស្សគិតមិនដូចទេវតាគិត រមែងជួបនូវបញ្ហាខ្លះ ឬ បញ្ហាធំដែលស្ទើរតែ បញ្ឈប់អ្នក មិនអោយបន្តក៏ថាបាន។ ខណៈពេលនោះឯង ដែលអ្នកគួរតែគិតថា និងបន្តទៀត ទុកថាផ្តល់ ឳកាសដល់ខ្លួនឯងម្តងទៀតចោះ ចាត់ទុកបរាជ័យពីមុនទុកជាមេរៀន និង បទពិសោធន៏ ហើយរៀនសូត្រពីវា បន្ថែមពីនេះ មានការប្រុងប្រយ័ត្ន និង មើលវែងឆ្ងាយជាងមុន។
៥. ចាកចេញពីអតីតកាល៖
ការមើលឃើញអ្វីៗក៏អាក្រក់ និង មិនអាចដើរចេញពីអតីតកាល គឺជាកំហុសឆ្គងមួយ អ្នកអាចរំលឹកអតីតកាលល្អៗបាន តែបើរូបភាពអាក្រក់វិញ គួរយកមក ត្រឹមត្រិះគិត ជាមេរៀនជីវីតបានហើយ មិនគួរនៅត្រាំត្រែង សោកសង្រែង មិនសប្បាយជាប់ជាដរាបនោះទេ ព្រោះវារាំងខ្ទប់ខ្លួនអ្នក និង បណ្តោយពេលវេលារសាត់ ដោយឥតប្រយោជន៏ឡើយ។
៦. ធ្វើជាមនុស្សពោរពេញដោយភាពស្រែកឃ្លាន៖
ភាពស្រែកឃ្លានត្រង់នេះ គឺមិនមែន សម្តៅទៅលើ ចំណីអាហារនោះទេ តែសម្តៅទៅលើ ការស្រែកឃ្លាន ផ្នែកសតិ បញ្ហា ចំណេះដឹង។ ការរៀនគឺគ្មានព្រំដែរ អាចនិយាយថា រៀនសូត្រមិនចេះចប់ ដូច្នេះ រៀនបន្ថែមអោយបានច្រើន តាមរយះ ការមើល ការអាន ការស្តាប់ តិចឬច្រើន វាជាចំណេះដឹង ឬ បំណិនជីវិត។