- Get link
- X
- Other Apps
- Get link
- X
- Other Apps
តើអ្នកធ្លាប់គិត អំពីរបៀបដែលទម្លាប់ នៃការគេងរបស់អ្នក អាចប៉ះពាល់ ដល់គុណភាព នៃសុខភាពរបស់អ្នកដែរឬទេ? ការគេងលក់ស្កប់ស្កល់ ជាកត្តាមួយក្នុង ចំនោមកត្តាផ្សេងៗទៀត ដែលធ្វើអ្នក សុខភាពល្អ។ ខាងក្រោមនេះជា សកម្មភាពសាមញ្ញៗ ដែលមនុស្សមួយចំនួន អាចនិងមើលរំលង ហើយ អ្នកគួរអនុវត្ត ដើម្បីទទួលទានដំណេកលក់ស្រួល ឱ្យបានល្អប្រសើរ៖
១. ការចូលគេងអោយបាន
ការរក្សាកាលវិភាគជាប្រចាំ គឺជាផ្នែកសំខាន់ នៃដំណេក ចំពោះ សុខភាព។ មនុស្សពេញវ័យ ត្រូវការការគេង ពី ៧ទៅ៨ម៉ោង ក្នុងមួយយប់ ហើយ គួរភ្ញាក់ នៅម៉ោងប្រហែលគ្នា ជាទៀងទាត់ រាល់ពេលព្រឹក។ គួរទម្លាប់ការគេង និង ការក្រោកពីដំណេក អោយបានទៀងទាត់ពេលវេលាបែបនេះ បើទោះបី ជាថ្ងៃ ចុងសប្តាហ៏ក៏ដោយ វាប្រៀបបាននិងការដាក់ ម៉ោងសំរាក ដោយរាងកាយរបស់អ្នក។ មនុស្សខ្លះ ដែលរវល់ពីថ្ងៃ ច័ន្ទដល់សុក្រ តែគិតថា និងគេងសង ច្រើនម៉ោង នៅថ្ងៃសៅរ៏ ឬ អាទិត្យ តែកុំភ្លេចថា ថាធ្វើបែបនេះ ពួកគេ និង មានអារម្មណ៏ខ្ជិល នៅថ្ងៃដើមសប្តាហ៏មិនខាន។
២.ពុំគួរប្រើឧបករណ៏អេឡិចត្រូនិច
ភាគច្រើននៃយុវវ័យបច្ចុប្បន្ន ចូលចិត្តប្រើគ្រឿងអេឡិចត្រូនិច ដូចជា កុំព្យូទ័រ ឬ ទូរសព្ទដៃ មុនពេល ចូលគេ ដែលជា ទម្លាប់មិនល្អ ព្រោះពន្លឺនៃ ឧបករណ៏ទាំងនោះ អាចប៉ះដល់ភ្នែក និង ខួលក្បាលយើងបន្តធ្វើការមិនបានសម្រាក ដែលវាអាចធ្វើអោយយើង ពិបាកគេងលក់។
៣.ពុំគួរញាំអាហារពេលយប់ជ្រៅ
ខណៈពេលដែលការញ៉ាំអាហារ មុនពេលចូលគេង អាចមានប្រយោជន៍ ដើម្បីជៀសវាងអារម្មណ៍ នៃការស្រេកឃ្លាន តែវាបែរជា ធ្វើឱ្យរំខានដល់ ការគេងលក់ស្កប់ស្កល់ទៅវិញ។ អាហារដែលញាំពេលយប់ជ្រៅ វា នឹងរំខាន ដល់ការគេង តាមរយៈ ការរំលាយអាហារ របស់រាងកាយ។ អ្វីដែលមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេសូកូឡា និង ភេសជ្ជៈខ្លះ គួរតែត្រូវ ជៀសវាង នៅពេល មុនឬជិត ចូលគេង ហើយអ្នក ជៀសវាងការសេពសុរា នៅពេលចូលគេងផងដែរ។ ទោះបីជាវា អាចជួយដល់ការគេងក៏ដោយ ក៏វាអាចរំខានដល់ការគេង នៅពេលដែលរាងកាយ អាចបំប្លែងអាល់កុល។
៤.គួរជៀសវាងញាំកាហ្វេ
តាមការសិក្សានានា បង្ហាញថា
ជាតិកាហ្វេអីុន បណ្តាលអោយយើងមិនងងុយគេង ហើយមនុស្ស
មួយចំនួនញាំកាហ្វេដើម្បីកុំអោយងងុយ និងបន្តការងាររបស់គេ តែសកម្មភាពនេះនិង
ជះឥទ្ធិពល មិនដល់សុខភាព រាងកាយ និង ប្រពន័្ធខួរក្បាល ព្រោះ
សេរីរាង្គធ្វើការ ជាប់គ្មានពេលសម្រាក។
៥.ធ្វើលំហាត់ប្រាណ
ការធ្វើចលនា លំហាត់ប្រាណ ជាទៀតទាត់ អាចជួយអោយអ្នកគេងលក់ កាន់តែស្កប់ស្កល់ ថែមទៀតដោយ អ្នកគ្រាន់តែ ចំណាយពេលវេលា ប៉ុន្មាននាទី នៃសកម្មភាព ប្រចាំថ្ងៃរបស់អ្នកប៉ុណ្ណោះ។