- Get link
- X
- Other Apps
- Get link
- X
- Other Apps
ខ្យល់ដង្ហើមមិនល្អ វាមាន ឈ្មោះផ្លូវការ ជាភាសាអង់គ្លេសថា “Halitosis” ប៉ុន្តែ មនុស្សភាគច្រើន ហៅវាថា " ដង្ហើមអាក្រក់ ឬ ស្អុយមាត់! ^_^ " ។ មនុស្សមួយចំនួន មានដង្ហើមអាក្រក់ ជាញឹកញាប់ ធ្វើអោយ អ្នកផ្សេងទៀត ស្ទើរតែទទួលយកមិនបាន។
អាហារខ្លះ ដូចជា
ខ្ទឹមស ខ្ទឹមបារាំង សាច់គោ សាច់ត្រី ឬ សាច់ជ្រូក... (ផ្សេងៗមួយចំនួនទៀត) ត្រូវបាន គេដឹងថា
អាចបណ្តាលឱ្យ មានដង្ហើមអាក្រក់។ លក្ខណបែបវេជ្ជសាស្ត្រ ដូចជា ការធាត់ជ្រុល និង ទម្លាប់នៃការរស់
នៅដូចជា ការជក់បារី និង ការផឹកស្រា ត្រូវបានគេដឹងថា ជាមូលហេតុ នៃដង្ហើមអាក្រក់ផងដែរ។
ទោះបីជា អ្នកមានទម្លាប់រស់នៅ
ដែលធ្វើអោយមានសុខភាពល្អ និង ជៀសវាងអាហារ ដែលបង្កអោយ មានក្លិនមាត់ ក៏ដោយ អ្នកប្រហែលជា
កត់សម្គាល់ ថាពេលខ្លះអ្នកក្រោកពីដេកពេលព្រឹក បើទោះបីជា អ្នកបានដុសធ្មេញ របស់អ្នកនៅ
ពេលយប់ក៏ដោយ មាត់នៅតែមានធុំក្លិន ក្លិននេះត្រូវបានគេហៅថា "ដង្ហើមពេលព្រឹក"
។ ដង្ហើមពេលព្រឹក មិនមែនជា រឿងចម្លែកទេ តែមានហេតុផល មួយចំនួន ដែលអ្នកមិនមាន អារម្មណ៍ស្រស់ថ្លា
ក្រោយក្រោកពីដំណេក។
ប្រសិនបើ វេជ្ជបណ្ឌិតរបស់អ្នក
ធ្លាប់បានចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយូទិច សំរាប់អ្នក នោះអ្នក ប្រហែល ជាធ្លាប់លឺអំពីបាក់តេរី។
បាក់តេរីមួយចំនួនដែលគេហៅថា "បាក់តេរីបង្ករោគ" អាចធ្វើឱ្យយើងឈឺយ៉ាងធ្ងន់ធ្ងរ
ហើយយើង ត្រូវការប្រើថ្នាំដើម្បី សម្លាប់វា ។
ចំនែក បាក់តេរីប្រភេទ
ខ្លះផ្សេង ទៀតនោះ គឺ បាក់តេរីល្អ និង ចាំបាច់សម្រាប់ ការរស់រាន មានជីវិត របស់យើង។ បាក់តេរីទាំងនោះ
គឺ រស់នៅអចិន្ត្រៃយ៍ នៅផ្នែកផ្សេងៗ នៃរាងកាយ របស់យើង។ ពួកវាជួយយើង ឱ្យរំលាយអាហារ និង
ការពារយើង ពីបាក់តេរីអាក្រក់(បង្ករោគ)។ បាក់តេរីល្អអាច រកឃើញនៅក្នុងពោះវៀន របស់យើង
លើស្បែក និង នៅក្នុងមាត់របស់យើង។
បាក់តេរីក្នុងមាត់
គឺ ជាមូលហេតុមួយ នៃក្លិនដង្ហើមពេលព្រឹក។ បាក់តេរី ដែលមានប្រយោជន៍ ដែលរស់នៅក្នុងទឹកមាត់
និង មាត់របស់យើង នៅពេលយប់វាផលិតឧស្ម័ន ដែល បណ្តាលឱ្យភាគល្អិតអាហារជាប់ ដែលនៅក្នុងច្លោះធ្មេញ
ឬ ជាប់នឹងអញ្ចាញ បញ្ចេញសារធាតុ ក្លិនស្អុយ នៅពេលដែលវារលាយ។
កត្តាមួយទៀត ដែលរួមចំណែក
ដល់ក្លិនដង្ហើមពេលព្រឹក គឺ មាត់ស្ងួត។ នៅពេលដែល អ្នកគេងលក់ ការផលិតទឹកមាត់ថយចុះ។
នេះបង្កើតបរិយាកាស ដែលអនុញ្ញាតឱ្យមានបាក់តេរីកាន់តែច្រើនទ្វេរដង នៅក្នុងមាត់។