- Get link
- X
- Other Apps
- Get link
- X
- Other Apps
តាំងពីថ្ងៃទី៨ ខែកញ្ញាមក រូបគំនូរ«ត្រីសមុទ្រ ហារ៉ុង ពណ៌ក្រហម»នេះ ត្រូវបាន ទំព័រហ្វេសប៊ុក (Facebook) និង ទ្វីសធើរ (Twitter) របស់ ស្ថានទូតអាមេរិក ប្រចាំ ក្នុងរដ្ឋធានីភ្នំពេញ បង្ហោះ និងបានបង្កឲ្យ មានចម្ងល់ ពីបណ្ដាជនខ្មែរ ជាច្រើន មុននឹងរូបគំនូរនេះ ត្រូវបាន មនុស្សមួយចំនួន យកទៅ បកស្រាយ តាមនិន្នាការ តែរៀងៗខ្លួន។
ដើម្បីបញ្ចប់ ចម្ងល់ ដ៏រ៉ាំរ៉ៃខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍ បកប្រែ ជាខេមរភាសា របស់លោក វីល្លៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបាន ប្រតិកម្ម កាលពីម្សិលម៉ិញ ទៅនឹង ការចោទប្រកាន់ ពីសំណាក់ រដ្ឋាភិបាលកម្ពុជា ថាសហរដ្ឋអាមេរិក នៅពីក្រោយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនោះ លោកឯកអគ្គរដ្ឋទូត បានថ្លែងពន្យល់យ៉ាងខ្លី និងដាក់ពាក្យ «ត្រីសមុទ្រក្រហម» នេះ នៅក្នុង រង្វង់ក្រចក ដូច្នេះថា៖ «វាពិត ជាការបង្វែរ ការយកចិត្តទុកដាក់ ចេញពីបញ្ហាពិតប្រាកដមែន (Red herrings)»។ ឃ្លាខាងលើ ស្ថិតក្នុងវគ្គចុងក្រោយ នៃវាក្យខណ្ឌពេញ របស់លោក វីល្លៀម ហេត ដែលមាន សេចក្ដីជាអាទិ៍ថា៖ «ខ្ញុំបានអញ្ជើញ អ្នកសារព័ត៌មាន មកថ្ងៃនេះ ដើម្បីធ្វើការពន្យល់ លើបីចំណុច។ ចំណុចទីមួយ គឺងាយទេ ពោលគឺថា រាល់ការចោទប្រកាន់ ដែលលោកអ្នកបានឮ នៅក្នុងពេលប៉ុន្មាន សប្តាហ៍ថ្មីៗនេះ ស្តីពីសហរដ្ឋអាមេរិក គឺសុទ្ធតែខុសទាំងអស់។ អត្ថបទនៅក្នុង សារព័ត៌មានថ្មីៗនេះ ស្តីពីការចាប់ខ្លួនលោក កឹម សុខា ត្រូវបាន គេសរសេរខុស ទាំងស្រុង និងដោយចេតនា ក្នុងការហៅអ្វី ដែល សហរដ្ឋអាមេរិក កំពុងធ្វើ នៅកម្ពុជា។ វាពិតជាការបង្វែរ ការយកចិត្ត ទុកដាក់ ចេញពីបញ្ហាពិត ប្រាកដមែន (Red herrings)»។
រីឯនៅលើ ទំព័រវីគីផេឌា (WikiPedia) វិញ ពាក្យ«Red herrings»នេះ ត្រូវបាន ពន្យល់យ៉ាង ក្បោះក្បាយ ជាភាសាអង់គ្លេស និង ភាសាមួយចំនួនទៀត បានពន្យល់យ៉ាងខ្លីថា៖ «"Red herrings" ជាវិធីសាស្រ្តមួយបែប នៃការនិទានរឿង ដែលមាន គោលបំណង ក្នុងការបង្កើតរឿងរ៉ាវ មិនពិតមួយ ឬច្រើន ដើម្បីបញ្ចប់ទៅ ដោយវគ្គចុងក្រោយមួយ ឬច្រើន ដែលខុសពីការរំពឹងទុក និង ផ្ដល់លទ្ធផល ផ្ទុយគ្នាស្រឡះ ពីរឿងរ៉ាវ ដែលខិតខំបង្កើតឡើងមកនេះ»៕
ប្រភពអត្ថបទ៖ http://monoroom.info/news/post/8338