- Get link
- X
- Other Apps
- Get link
- X
- Other Apps
ការ ផ្លាស់ ប្តូរ គឺ ពិត ជា ការ ពិបាក ណាស់ ។ អ្នក ដឹង ទេ នេះ ដោយ សារ អ្នក មាន ទម្លាប់ អាក្រក់ ឬ អ្នក ច្រើន គិត ឬ និយាយ រឿង អវិជ្ជ មាន ។ ការស្រាវ ជ្រាវ បាន បង្ហាញ ថា មនុស្ស ទូទៅ ជួប ប្រទះ នឹង ការ លំបាក ក្នុង ការ ផ្លាស់ប្តូរ ទំលាប់ របស់ ពួក គេ ។
នេះ គឺ ជា កត្តា មួយ ចំនួន ដែល អាច ជួយ អ្នក បាន ៖
១ . ទទួល យក ការ ពិត ជា ខ្លួន អ្នក
ប្រសិន បើ អ្នក ព្យាយាម ដោះស្រាយ បញ្ហា ដូច ជា ហិរញ្ញវត្ថុ សុខភាព ទំនាក់ទំនង ស្នេហា អាជីព ឬ រឿង ផ្សេង ទៀត សូម កុំ ខ្លាច ក្នុង ការ សាក សួរ និង និយាយ ឧទាហរណ៏ ថា រឿង ស្នេហា គួរ ហ៊ាន សួរ ដោយ ត្រង់ ដោយ ក្តី ក្លាហាន ប៉ុន្តែ ត្រូវ ត្រៀម ខ្លួន ដើម្បី ទទួល យក នូវ ការ ពិត ដែល ជា ចម្លើយ តប ។ ម្យ៉ាង វិញ ទៀត រៀន បើក ចិត្ត អោយ ទូលាយ មិន ត្រូវ ខឹង ដោយ ងាយៗ ពេល គេ ព្យាយាម ប្រាប់ ពី ការ ពិត ឬ ចំនុច អវិជ្ជមាន របស់ អ្នក នោះ ឡើយ ។
២ . បង្កើត ចំណង មិត្ត ភាព ស្គាល់ ចិត្ត

ចំណង មិត្ត ភាព ស្គាល់ ចិត្ត ជា ជំនួយ ផ្នែក សតិ អារម្មណ៏ ពួក គេ អាច ជួយ លើក ទឹក ចិត្ត អ្នក ពេល អ្នក ជួប បញ្ហា និង ជា អ្នក ផ្តល់ យោបល់ ដល់ អ្នក អោយ កាន់ តែ មាន ដំណើរ ជីវីត ល្អ ប្រសើរ ។
៣ . យឺតៗ កុំ បង្ខំ ជៀស វាង ខកចិត្ត
ជំហ៊ាន ដែល អាច ទៅ ដល់ ភាព ជោគ ជ័យ សូម មេត្តា ធ្វើ ដំណើរ យឺតៗ និង ប្រុង ប្រយ័ត្ន ដូច គេ ធ្លាប់ លើក ឡើង ថា តក់ៗ ពេញ បំពង់ ។ បើ អ្នក មាន ចិត្ត បង្ខំ ខ្លាំង ពេក ធ្វើ អោយ អ្នក មាន អារម្មណ៏ មិន សូវ ពេញ ចិត្ត នូវ អ្វី ដែល ទទួល បាន ដែល ខុស ពី ការ រំពឹង ទុក។ លទ្ធផល បន្តិច ម្តងៗ ដែល អ្នក ទទួល បាន ស្រប អ្វី ដែល អ្នក សង្ឃឹម ទុក ជា ការ លើក ទឹក ចិត្ត អោយ អ្នក បន្ត មាន កំលាំង ដើរ ទៅ មុខ ទៀត ។
៤ . ផ្ចង់ អារម្មណ៏ លើ អ្វី ដែល អ្នក កំពុង ធ្វើ
មាន មនុស្ស មិន តិច ទេ ដែល សកម្ម និង ប្រឹង ប្រែង តែ ពី ដំបូង ក្រោយ បន្តិច មក ពួក គេ ក៏ មាន ភាព ខ្ជិល និង មិន សូវ សកម្ម ដូច ពេល ចាប់ ផ្តើម ។ អ្នក គួរ រំលឹក ខ្លួន ឯង អោយ បាន ច្រើន ជា រៀង រាល់ ថ្ងៃ ពិសេស ពេល ដែល អ្នក ស្ទើរ តែ ចង់ បោះ បង់ ។ ការ រៀន និង ផ្តល់ សំនួរ ដល់ ខ្លួន ឯង នេះ វា ជា វិធី មួយ ដែល ផ្តល់ ភាព វិជ្ជា មាន លើក ទឹក ចិត្ត ខ្លួន អ្នក ។