- Get link
- X
- Other Apps
- Get link
- X
- Other Apps
ជាធម្មតា មនុស្សដែលមាន ភាពឆ្លាតវ័យ និង ទទួលជោគជ័យ ក្នុងសង្គមនាពេលបច្ចុប្បន្ន គឺ ជាមនុស្សដែលមាន ការប្រុងប្រយ័ត្ន មិនខ្លាចភាពបរាជ័យ និង សំរបខ្លួនបាន គ្រប់ស្ថានការណ៏ ដែលអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនអ្នកផងទាំងពួងចូលចិត្ត ប្រាស្រ័យទំនាក់ទំនង។ នៅពេលនេះ យើងនឹង ស្វែងយល់ ពីចំនុច៣សំខាន់ ដែលអាចបង្កើន បុគ្គលិកលក្ខណៈនៃភាពឆ្លាតវ័យនេះ ៖
១. មានចក្ខុវិស័យ មើលបានវែងឆ្ងាយ៖
អ្វីដែលអាចមនុស្សមានភាពភាពឆ្លាតវ័យ ពេលសន្ទនានោះ គឺ ការនិយាយអ្វីដែលគេនឹកស្មានមិនដល់ និង មានភាពឆ្នៃប្រឌឹត ដោយការគិតគូរ និង មើលហួសពីអ្វីដែលមនុស្ស ជាទូទៅគេ គិតឃើញ។ អ្នកអាច ឈានដល់ ការគិតបែបនេះបាន ចាំបាច់ណាស់ ត្រូវមានចំណេះដឹងទូទៅ តាមរយះការ មើល ឬ អាន សៀវភៅ អោយបានច្រើន ដែលជាគោលគំនិត ហើយត្រូវឆ្លងកាត់ ការអនុវត្តន៏ខ្លួនឯងផ្ទាល់។
២. ជាមនុស្សពូកែ ស្តាប់ពិតប្រាកដ៖
ការសិក្សាពីវិធីដើម្បីក្លាយជាអ្នកមានភាពឆ្លាតវ័យនោះអ្នកត្រូវតែជាអ្នកដែលស្តាប់ដ៏ល្អម្នាក់។ វាជាការល្អណាស់ដែលអ្នកយកចិត្តទុកដាក់ស្តាប់អ្នកដែលបាននិយាយមកកាន់អ្នកនោះ ព្រោះថាអ្នកអាចរកឃើញនូវអ្វីដែលថ្មីនិងល្អដើម្បីឆ្លើយតបទៅគេវិញ ឆ្លងកាត់ចំណេះដឹងដែលអ្នកមាន។ ត្រូវចាំថា ការសន្ទនា ការស្តាប់តែងតែកើតមុន ការគិតជានិច្ច។ អ្នកត្រូវទទួលពត៏មាន ពីអ្នកផ្តល់ឲ្យអស់សិន ទើបអ្នកចាប់ផ្តើមគិត និងត្រូវឆ្លើយតបទៅគេវិញយ៉ាងដូចម្តេចបានសព្វជ្រុងជ្រោយ
៣. អាចគ្រប់គ្រងអារម្មណ៏៖
នៅពេលអ្នកកំពុងស្ថិត នៅក្នុងស្ថានភាពណាមួយ ហើយអ្នកមានទំនុកចិត្ តលើខ្លួនឯង នោះអ្នកនឹងអាចរកឃើញនូវដំណោះស្រាយបានយ៉ាងងាយដោយភាពឆ្លាតវ័យរបស់អ្នក។ ឆ្លាតវ័យទៅបានអាស្រ័យខ្លាំងផងដែរទៅលើការជំនះ ផ្នែកសតិអារម្មណ៏ ដូចជាជាមួយនឹងភាពខ្លាច ឬ ខ្មាស់អៀនជាដើម។ ដូច្នេះហើយអ្នកត្រូវតែផ្ចង់អារម្មណ៏របស់អ្នកឲ្យបានល្អ និង មានភាពក្លាហាន ទើបអាចក្លាយជាអ្នកឆ្លាតវ័យបាន។