- Get link
- X
- Other Apps
- Get link
- X
- Other Apps
មាន រឿង ជា ច្រើន ដែល គួរ អោយ ចូល ចិត្ត និង ពេញ ចិត្ត
អំពី ការ នៅ លីវ ។ និយាយ ទៅ ភាព នៅ លីវ គឺ មិន មែន ជា រឿង អាក្រក់ នោះ
ទេ តែ យ៉ាង ណា ក៏ ដោយ វា មិន មែន តែង តែ ជា រឿង សប្បាយ ឬ ងាយ ស្រួល
ប៉ុន្មាន នោះ ដែរ។
សំពាធ វប្បធម៌ សង្គម ការ វិនិច្ឆ័យ និង ជំនឿ ដែល ទាក់ ទង នឹង ភាព នៅ លីវ ដែល ជា រឿយ ៗ ធ្វើ អោយ មាន ទម្ងន់ ទៅ លើ ពួក គេ ។ តែ ជា រឿយ ៗ បញ្ហា ប្រឈម ដ៏ខ្លាំង បំផុត នៃ ភាព នៅ លីវ គឺ មក ពី ខាង ក្នុង ចិត្ត នៃ បុគ្គល នោះ តែ ម្តង ។
រាល់ សំពាធ ពី ខាង ក្រៅ រមែង តែ យើង អាច សម្រប ខ្លួន ឬ បន្ស៉ាំ ខ្លួន បាន ។ គ្រប់ អ្នក នៅ លីវ មិន មែន សុទ្ធ តែ មាន អារម្មណ៏ ឯកា ទេ ព្រោះ គេ ចេះ ធ្វើ អោយ ជីវិត នៅ លីវ របស់ គេ មាន សុភមង្គល សប្បាយ រីករាយ ពោពេញ ទៅ ដោយ ស្មាម ញញឹម។ ផ្ទុយ ទៅ វិញ មិន ប្រាកដ ថា សុទ្ធ តែ អ្នក បាន រៀបការ គឺ មាន សេចក្តីសុខ ហើយ ប្រសើរ ជាង ជីវិត មនុស្ស នៅ លីវ នោះ ដែរ ។
ពេល ដែល អ្នក នៅ លីវ ដោយ ពុំ មាន ចំនង ស្នេហា ឬ អាពាហ៍ពិពាហ៍ នោះ ការ សម្រេច ចិត្ត របស់ អ្នក បាន លឿន និង មិន មាន ចិត្ត ជំពាក់ នឹង អ្វី ឬ នរណា ម្នាក់ ខ្លាច នេះ ខ្លាច នោះ ដែល ជា សំ ពាធ ដល់ អ្នក ឡើយ ចិត្ត ដូច ជា មាន ភាព ឯរាជ្យ ... តែ អ្វី ក៏ ដោយ ក៏ មាន ផ្នែក អវិជ្ជាមាន របស់ វា ដែរ អ្នក នៅ លីវ ខ្លះ អាច និង មាន អារម្មណ៏ ថា ចង់ មាន គ្នា ទៅ វិញ ដោយ ឃើញ ទិដ្ឋភាព ផ្សេង ៗ នៃ មនុស្ស មាន ដៃ គូ ។

តែ ចូរ កុំ ភ្លេច ថា ការ មាន ដៃ គូ ស្នេហា ក៏ មាន ផល វិបាក របស់ វា ដែរ ដូចនេះ អ្នក ពុំ គួរ មាន ចិត្ត ទោរ ទន់ អារម្មណ៏ អណ្តែត អណ្តូង ហួស ពី ការ ពិត លុះ ដល់ ជួប វិបត្តិ ទើប ស្រែក ថា នៅ ម្នាក់ ឯង ស្រួល ជាង :D
ឆាក ជីវិត ជា របស់ អ្នក ជីវិត នៅ លីវ ក៏ ជា របស់ អ្នក ដូចនេះ វា មិន មែន ជា ភាព ឯកា ទេ អាស្រ័យ លើ អ្នក តែ ម្នាក់ គត់ ! ចូរ សប្បាយ រីករាយ និង ភាព នៅ លីវ របស់ អ្នក អោយ បាន ច្រើន បំផុត លុះ រហូត ដល់ វេលា មួយ ដែល អ្នក គិត ថា ដល់ ពេល ឈាន ដល់ ជំហាន បន្ទាប់ នៃ ឆាក ជីវិត របស់ អ្នក ហើយ នោះ ទើប ឈាន ជើង ទៅ កាន់ ជីវិត ស្នេហា និង មិន មាន បញ្ហា ច្រើន ក្នុង ជីវិត គូ របស់ អ្នក ។