បង្គាលេងសួន

ទឹកត្រី ញាំ  ៖  ទឹកត្រី ១ វែក,  ស្ករ ២ វែក,  ទឹក ក្រូចឆ្មារ ច្របាច់ ១ វែក,  ខ្ទឹម ស ១ មើម ធំ,  ម្ទេស ខ្ចី លាយ ម្ទេស ទុំ ដាក់ តាម ចំណូលចិត្ត
បន្លែ បន្សាប  ៖  ត្រសក់  ប៉េងប៉ោះខ្ចី  ស្លឹកខ្ទឹម  ជីរវ៉ាន់ស៊ុន  ជីរនាងវង
របៀប ធ្វើ  ៖
-  បុក ខ្ទឹម  និង  ម្ទេស អោយ ម៉ដ្ឋ  ហើយ យក លាយ ជាមួយ ទឹក ក្រូចឆ្មារ,  ទុក ចោល មួយ ស្របក់  ទើប ថែម ស្ករ និង ទឹកត្រី,  កូរ អោយ សព្វ ,  ទុក មួយ អន្លើ។
-  លាង បង្គា រួច ស្រុះ ទឹក ពុះ ២ នាទី ស្រង់ ចេញ  ហើយ បក សំបក បេះ សរសៃខ្នង ពណ៌ ខ្មៅ ចេញ។
-  ហាន់ ត្រសក់  និង  ប៉េងប៉ោះ ជា បន្ទះ ស្តើងៗ  ដាក់ តម្រៀប ក្នុង ចាន អោយ ស្អាត។
-  យក សាច់ បង្គ តម្រៀប ដាក់ ពី លើ។
-  ច្រូច ទឹក ត្រី បុក  ហើយ រោយ ជីរ  ដាក់ ពី លើ  ជា ការស្រេច។

អ្នកស្រី  កែវ  ច័ន្ទបូរណ៍