- Get link
- X
- Other Apps
- Get link
- X
- Other Apps
ការបង្ហាត់កូនឱ្យមាននិស្ស័យស្រឡាញ់ការអានសៀវភៅ លោក ឪពុក អ្នក ម្តាយ មួយ ចំនួន ប្រហែលជាអាចនឹងគិតថា ជា រឿង ដែល ពិបាក នឹង ធ្វើ បាន ណាស់ រឹត តែ សម័យ នេះ មាន វត្ថុ ជន្លចិត្ត បង្អួត ភ្នែក ផ្សេងៗ សម្រាប់ កូន តូច ច្រើន មែន ទែន ដូច ជា ទូរទស្សន៍ ហ្គេម កុំព្យូទ័រ អៃភែដ ឬ ការ ចេញ ទៅ លេង ក្រៅ ផ្ទះ ទៀត ផង នោះ ទើប ការ អាន សៀវភៅ ក្លាយ ជា រឿង មួយ ដែល មិន សូវ គួរ ឱ្យ ចាប់ អារម្មណ៍ ប៉ុន្មាន ឡើយ សម្រាប់ ក្មេង ។ អ្វី ដែល រៀប រាប់ មក ខាង លើ មិន មែន ជា រឿង មិន ល្អ នោះ ទេ អាច រាប់ បាន ថា ជា រឿង ល្អ ម្នាក់ មួយ បែប តែ យ៉ាង ណា ក៏ ដោយ លោក ឪពុក អ្នក ម្តាយ គួរ តែ បង្ហាត់ កូន តូច ឱ្យ ស្រឡាញ់ ចូល ចិត្ត ការ អាន សៀវភៅ ព្រោះ ការ អាន សៀវភៅ នឹង ធ្វើ ឱ្យ កូន មាន សមាធិ ខ្ពស់ ព្រោះ នៅ ពេល កូន អាន ហើយ កូន នឹង ត្រូវ នាំ យក មក ហាត់ រិះ គិត ទៀត ផង ថា អ្វី ដែល អាន ហើយ នោះ មាន ន័យ យ៉ាង ណា សៀវភៅ ដែល កំពុង អាន ត្រូវ ការ ប្រាប់ យើង ពី អ្វី ?
វិធី បង្ហាត់ ឱ្យ កូន ចូល ចិត្ត អាន សៀវភៅ មាន ច្រើន វិធី ឧទាហរណ៍ ដូច ជា ៖
១. អាន សៀវភៅ ឱ្យ កូន ឃើញ ញឹក ញាប់ កូន នឹង ធ្វើ តាម និង ចង់ ធ្វើ ការងារ នោះ រួម គ្នា ជាមួយ ឪពុក ម្តាយ ។
២. សាក ល្បង សង្កេត មើល ថា តើ កូន ចូល ចិត្ត សៀវ ភៅ បែប ណា ចូរ រក សៀវភៅ បែប ដែល កូន ចាប់ អារម្មណ៍ មក ឱ្យ អាន។
៣. ឱ្យ កូន អាន សៀវភៅ ឱ្យ បាន ច្រើន ប្រភេទ ដូច ជា សៀវភៅ រឿង និទាន កីឡា តន្ត្រី និង ទស្សនាវដ្តី ឬ សារ ព័ត៌មាន ជា ដើម។
៤. ឱ្យ កូន អាន សៀវភៅ ឱ្យ ស្តាប់ ហើយ សឹម បង្រៀន ពី វិធី គិត ថា តើ សៀវភៅ ដែល អាន នោះ ផ្តល់ ចំណេះ ដឹង ពាក់ព័ន្ធ នឹង អ្វី?
៥. នាំ កូន ទៅ បណ្ណាគារ ឬ កន្លែង លក់ សៀវភៅ ឱ្យ កូន បាន ជ្រើស រើស សៀវភៅ ដែល ចូល ចិត្ត ដោយ ខ្លួន ឯង។ ៦. ប្រើ វិធី ជន្ល បញ្ឆោត បង្កើត លក្ខខណ្ឌ ជា មួយ កូន ដូច ជា បើ កូន ចង់ មើល ភាពយន្ត តុក្កតា ១ ម៉ោង ប៉ា(ឬម៉ាក់)ឱ្យមើល តែ ត្រូវ ប្តូរ គ្នា ដោយ កូន ត្រូវ អង្គុយ អាន សៀវភៅ រយៈ ពេល ១ ម៉ោង វិញ ដូច គ្នា ដែរ។
៧. ឱ្យ រង្វាន់ អាច ជា វត្ថុ អ្វី មួយ ដែល កូន ចង់ បាន និង ដាក់ លក្ខខណ្ឌ ជា មួយ កូន ថា ត្រូវ តែ អាន សៀវ ភៅ ឱ្យ បាន ប៉ុន្មាន ក្បាល ជា ដើម។
៨. កុំ បង្ខំ ឱ្យ កូន អាន សៀវភៅ ព្រោះ នឹង ធ្វើ ឱ្យ កូន តតាំង និង ក្លាយ ជា រឿង ដែល គេ មិន ចង់ ធ្វើ តែ ម្តង ។
៩. រក ពពួក សៀវភៅ រឿង និទាន ដែលមាន រូបភាព ស្អាត ៗ ឱ្យ កូន បាន មើល តាំង ពី នៅ តូច ៗ ដើម្បី ឱ្យ កូន ស៊ាំ ធ្លាប់ និង ចូល ចិត្ត អាន សៀវភៅ ដោយ ឯក ឯង។
ឧទាហរណ៍ ដែល រៀប រាប់ មក ខាង លើ អាច នៅ មិន ទាន់ អស់ ទេ ចំពោះ វិធី បង្ហាត់ កូន ឱ្យ ក្លាយ ជា អ្នក អាន ព្រោះ នៅ មាន ច្រើន ទៀត ក្នុង ការ បង្ហាត់ ឱ្យ កូន ចង់ អាន សៀវភៅ ដោយ ខ្លួន ឯង នោះ ។ ឪពុក ម្តាយ ត្រូវ ចេះ តាម សង្កេត មើល កូន ខ្លួន ឯង ផង ថា តើ គេ ចូល ចិត្ត អ្វី និង មិន ចូល ចិត្ត អ្វី ដោយ សាក ល្បង រិះ រក វិធី ណា ដែល ចូល គ្នា ជាមួយ កូន ហើយ បើ បាន អាន សៀវភៅ រួម ជា មួយ គ្នា ទាំង ប៉ា ទាំង ម៉ាក់ ផង នោះ ពិត ជា កិច្ច ការងារ ដែល សប្បាយ រីក រាយ និង មាន សេចក្តី សុខ ខ្លាំង ណាស់ សម្រាប់ កូន ៕
ប្រភពអត្ថបទ៖ ទស្សនាវដ្តី ឡារ៉ែន